កីឡានិងសុខភាព

No comments :
គន្លឹះអស្ចារ្យ ៥យ៉ាងដើម្បីព្យាបាលសក់ស្ងួត

ប្រសិន​បើមិត្ដ​នារីចង់​បាន​សក់ភ្លឺ​រលោង​ និងមាន​សុខភាព​ល្អ ​វាមិនគ្រប់​គ្រាន់ទេ ​ដោយគ្រាន់​តែទៅ​ហាងធ្វើ​សក់។ ​សក់ស្រស់​ស្អាត​តម្រូវ​ឱ្យចំណាយ​ប្រាក់​ច្រើន​ទៅលើ​ផលិត​ផលផ្សេងៗ ​ប៉ុន្ដែជានិច្ច​កាល​ គ្រឿង​ផ្សំដែល​ត្រូវការ​ចាំបាច់​សម្រាប់​រក្សាឱ្យ​សក់​ស្រស់​ស្អាត​ និងមាន​សុខភាព​ល្អរក​បាននៅ​ក្នុង​ទូរគ្រឿង​ទេស​បែប​ធម្មជាតិ​។ ប្រហែល​ជា ​គ្រឿង​ផ្សំភាគ​ច្រើន​ អ្នក​មាន​នៅ​ក្នុងទូរ​ទឹក​កក​របស់​ខ្លួន​រួច​ទៅ​ហើយ​។ ការណែ​នាំ​បែប​សង្ខេប​ខាង​ក្រោម​ អាច​ជួយ​អ្នកឱ្យ​ស្វែង​យល់ពី​ការព្យាបាល​សក់​ស្ងួតតាម​បែប​ធម្មជាតិ​កម្រិត​មូល​ដ្ឋាន​។ ទីនេះ​យើង​សូមណែ​នាំវិធី​សាស្រ្ដ​បែប​ធម្មជាតិ​ ៥យ៉ាង​ ដែល​អាចធ្វើ​ឡើងក្នុង​រយៈ​ពេល​ខ្លី ​និង​ចំណាយ​ប្រាក់តិច។​
https://trello-attachments.s3.amazonaws.com/55e699a72935d06bbdb077d7/600x338/4b929e871c207b2751ad9c656feb8259/

១. ប្រេង​អូលាវ​៖ ការព្យាបាល​បែប​នេះអាច​យក​មកប្រើ​ប្រាស់​ជាការ​ម៉ាស្សា។ ​ សូមចាក់​ប្រេង​អូលាវ​ប៉ុន្មាន​ដំណក់​ទៅលើ​បាតដៃ​របស់​អ្នក ​ហើយ​ម៉ាស្សា​ស្រាលៗ​លក្ខណៈ​រង្វង់​មូល​ទៅលើ​ស្បែក​ក្បាល​របស់អ្នក​។ អនុវត្ដ​បែបនេះ​រឿយៗ​ រហូតដល់​ស្បែក​ក្បាល​របស់​អ្នកទទួល​បានការ​ម៉ាស្សា​ពេញ​ទាំងអស់​ បន្ទាប់មក​ត្រដុស​សក់​របស់អ្នក​ជាមួយ​ប្រេង​អូលាវ​(ប្រសិទ្ធភាព​កាន់តែ​ប្រសើរ ​ប្រសិន​បើប្រើ​ប្រេង​អូលាវ​សុទ្ធ) ​គ្របសក់​នឹង​កន្សែង​ពោះគោ ​ហើយ​ទុក​វាឱ្យបាន ​៤៥នាទី​មុន​ពេល​លាងជម្រះ​វាដោយ​ទឹកក្ដៅ​ឧណ្ហៗ។​

២. ទឹកខ្មេះ​ពណ៌ស​៖ ការប្រើ​ទឹកខ្មេះ​ពណ៌ស​មួយ​ស្លាបព្រាកាហ្វេ ​នៅពេល​លាង​ជម្រះ​សក់​របស់អ្នក​ជាមួយ​ទឹកក្ដៅ​ឧណ្ហៗ ​នឹងផ្ដល់​ប្រសិទ្ធភាព​ខ្ពស់ចំពោះ​សក់​ស្ងួត ​ស្រួយ ​និងបែក​ចុង​។ ប្រសិន​បើសក់​អ្នក​ខូចធ្ងន់​ធ្ងរ ​វាជា​រឿង​ប្រសើរ​ក្នុង​ការលាយ ​ទឹកមួយ​ពែង​ និងទឹក​ខ្មេះមួយ​ពែង​ក្នុងចំណុះ​ស្មើរៗ​គ្នា​ ហើយ​ចាក់​វាទៅ​លើសក់​របស់​អ្នក​ បន្ទាប់​មកទុក​វាឱ្យ​បាន​រយៈ​ពេល​មួយ​ម៉ោង​មុន​ពេល​លាង​ជម្រះ ​ដោយ​ការយក​កន្សែង​ពោះគោ​មក​គ្របការ​ពារ​សក់​របស់​អ្នក។​​

៣. ផ្លែ​ប័រ​៖ សាច់​ផ្លែ​ប័រ ​លាយ​ជាមួយ​ចេក ​និង Mayonnaise បង្កើត​បានជា​ម៉ាស់​ ដើម្បី​ពង្រឹង​សក់​ឱ្យរឹងមាំ។ ​

៤. Mayonnaise៖ Mayonnaise អាចជា​ប្រភពដ៏​មានតម្លៃ​ សម្រាប់​ថែរក្សា​សក់ ​ព្រមទាំង​ជាគ្រឿង​ផ្សំដ៏​សំខាន់​សម្រាប់​ធ្វើម៉ាស់​ ដើម្បី​ថែរក្សា​សក់​ស្ងួត​ទៀតផង។​

រូបមន្ដ ​ដែល​អ្នក​នឹង​ត្រូវការ៖​

•ស៊ុត​ចំណែកស​ ១គ្រាប់​

•យ៉ាអួ​សុទ្ធ ​១/៤ ពែង​

•Mayonnaise ១/៤ ពែង​

ក្រោយ​ពេល​កូរស៊ុត​ឱ្យខាប់​ល្អហើយ​ អ្នក​អាច​បន្ថែម​យ៉ាអួ ​និង Mayonnaise។ លាប​ល្បាយនេះ​ទៅ​លើ​សក់​របស់អ្នក​ ហើយ​គ្របវា​ជាមួយ​នឹងមួក​ផ្លាស្ទីក​ បន្ទាប់​មកទុក​វាឱ្យបាន​ ៣០នាទី រួចលាង​ជម្រះ​ល្បាយ​នោះជាមួយនឹង​ទឹក​ត្រជាក់​ ហើយ​កក់សក់​លាង​ជម្រះ​ដោយ​សាប៊ូ​ធម្មតា ​ដែល​អ្នក​តែងប្រើ។​

៥. ស៊ុត៖​ រូបមន្ត​ព្យា​បាល​សក់​ស្ងួតភាគ​ច្រើន​ធ្វើឡើង​ពីស៊ុត​ ពីព្រោះវា​សម្បូរ​ដោយ​ជាតិប្រូ​តេអ៊ីន​ និង lecithin។ ម៉ាស់​អាចធ្វើ​ជាច្រើន​វិធី។ ​អ្នក​អាច​ប្រើជា​មួយ​ស៊ុត​វាយ​បំបែក ​ដោយ​លាប​វាទៅ​លើសក់ ​មួយភាគ​ម្ដងៗ​ ហើយ​ទុកវាឱ្យ​បាន​ ១០នាទី​។ សូម​ចងចាំ​ថា ស៊ុត​នេះវាមាន​ក្លិន​ឆ្អាប​បន្តិច​ហើយ​ អញ្ចឹងត្រូវ​លាង​វាជាមួយ​ទឹក ​និងទឹក​ខ្មេះពណ៌ស៕​

ទទួ​ល​បា​នសុ​ខ​ភាព​ល្អពី​វិធី​ធ្វើ​ទឹកប្រ​ទាលកន្ទុ​យក្រ​ពើ​ស្រស់

ប្រ​ទាល​កន្ទុយក្រពើ​គឺជារុក្ខជា​តិមាន​ឫសដុះផ្ទា​ល់នឹ​ងដី​មួយ​ប្រ​ភេទ​ដែល​ម​នុស្ស​ទូទៅ​និយម​ប្រើប្រា​​ស់អ​ស់​រ​យៈ​កា​ល​រា​ប់​ពាន់​ឆ្នាំមកហើ​យ ។ រុក្ខជា​តិប្រ​ភេទនេះភាគ​ច្រើនមា​នដុះ​នៅ​តាមតំបន់អា​កាសធាតុ​ត្រូពិក ​ដូចជាប្រ​ទេសនៅ​ក្នុង​តំបន់​អាស៊ី​ជាដើ​ម ។ ម​នុស្សភាគ​ច្រើន​យករុក្ខ​ជាតិប្រ​ភេទនេះ​ទៅប្រើប្រា​ស់ជា​​ឱសថស​ម្រាប់ព្យាបា​លរោគ​ និងសម្រា​ប់យកទៅធ្វើជា​បង្អែម ​ឬភេស​ជ្ជៈជា​ដើម ។ ​​​
https://trello-attachments.s3.amazonaws.com/5580bc0fb482cc4d68dd4731/600x450/5ba2eff187f4938d972df17b443afa9e/
ដូច្នេះ​ដើម្បី​ទទួលបានសុ​ខភាព​ល្អជា​ប្រចាំ ​លោក​អ្នកអាចសា​កល្បងជា​មួយនឹង​ការពិសា​រទឹក​ប្រទាលកន្ទុ​យក្រពើស្រ​ស់ៗ ដោ​យអនុ​វត្តតាមវិធី​សាម​ញ្ញៗ ងាយ​ៗដូចខាង​ក្រោម​នេះ៖

ដំណាក់​កាល​ទី១៖ តម្រូ​វ​ការ

-ប្រទា​លកន្ទុយ​ក្រពើ​ (​២បន្ទះ)

-ស្លឹក​ជីអ​ង្កា​ម (២​សន្លឹក)

-ទឹកខ្ញី​ (១​ដុំតូច)

-ត្រស​ក់ហ័ន​ល្អិត​ៗ (​១ផ្លែតូច)

-ទឹក​ក្រូច​ (១​ផ្លែ)

-​ទឹក​ធម្ម​តា (​១-២​កែវ)

-ស្ក​រ (​១-២​ស្លា​ព្រា​) (ឬ​អត់ក៏បានទៅ​តាមចំ​ណង់ចំ​ណូល​ចិត្ត)

-កែវទឹ​កក​ក (១​កែវ)
https://trello-attachments.s3.amazonaws.com/5580bc0fb482cc4d68dd4731/600x450/546298618c1911816de805a7de21ab27/
(បញ្ជា​ក់៖​ លោ​ក​អ្នកអា​ចដក​ ឬដាក់​បន្ថែ​មគ្រឿង និ​ងបរិមាណ​រប​ស់វាទៅតាមចំ​ណង់ចំណូ​លចិ​ត្តរប​ស់អ្នក ) ។

ដំណា​ក់កាលទី​២៖ វិ​ធីធ្វើ
ចិត​សម្បក​ប្រទា​លកន្ទុ​យក្រ​ពើចេ​ញ ​រួចលា​ងទឹកដើ​ម្បីជម្រះ​ឲ្យអស់នូ​វជាតិអ​ន្ធឹល​ៗរ​បស់​វា ប​ន្ទាប់មក​ហ័នប្រ​ទា​លកន្ទុ​យក្រពើជាចំ​ណិតតូ​ចៗ (ឬដា​ក់ទាំងមូល) រួ​ចដាក់ចូ​លទៅ​ក្នុងម៉ាស៊ីនកិ​នទឹក​ក្រឡុកជាមួ​យ​នឹង​ជីអ​ង្កា​ម ​ត្រសក់​ដែល​បានហ័​ន​រួច ទឹ​កខ្ញី ទឹក​ក្រូ​ច ឬស្ករ​បន្តិច ​។ បន្ទា​ប់មក​ទៀត ចាប់​ផ្ដើម​ក្រឡុក​ចូលគ្នា រួចហើយ​បន្ថែមទឹក​១-២​កែវ​ចូលទៅ​ក្នុងនោះ​បន្តិច ​រួចប​ន្តការក្រឡុ​ករហូត​ដល់​ល្បាយត្រូ​វបាន​កិនម៉ដ្ឋល្អ ។ ចុងក្រោ​យ ចាក់​ទឹកភេស​ជ្ជៈដែលបានកិននោះចូល​ទៅក្នុងកែវទឹក​កកដែល​បាន​ត្រៀម ​នោះលោ​កអ្នកនឹ​ងទទួ​លបាន​ភេសជ្ជៈ​ប្រទា​លកន្ទុយ​ក្រពើ​ស្រស់ផ្អែ​មត្រជាក់​ឆ្ងា​ញ់ពិសារមួ​យកែវជាមិន​ខាន។​ ​

No comments :

Post a Comment